Media
View our latest activities
Life at NG
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានរៀបចំសិក្ខាសាលា Line of Sight ប្រចាំឆ្នាំ ២០២៥ នៅ សណ្ឋាគារ Bayon Era Hotel សៀមរាប។ ព្រឹត្តិការណ៍នេះគឺជាពេលមួយដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផលដ៏អស្ចារ្យ ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បុគ្គលិកនៅក្នុងរយៈពេលមួយឆ្នាំកន្លងមក។ សិក្ខាសាលានេះក៏ពង្រឹងនូវចក្ខុវិស័យរួមរបស់យើង កិច្ចសហការ និងធានាថាបុគ្គលិកទាំងអស់ទទួលបាននូវការតម្រង់ទិសពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅរបស់យើងសម្រាប់ឆ្នាំ២០២៥។
On December 17th, 2024, Next Generation Distribution organized the Annual Line of Sight Workshop 2025 at Bayon Era Hotel Siem Reap. This event was a moment to reflect on our incredible achievements, powered by the dedication and commitment of our employee. This workshop also reinforce our shared vision, empowered collaboration, and ensured that every team member is on the same page as we move toward achieving our goals.
Life at NG
សកម្មភាពរបស់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ ណិកស៍ ជេនើរេសិន គ្រុបទៅកាន់កម្មវិធី HR Asia Best Companies to Work for in Asia ប្រចាំឆ្នាំ ២០២៤ ដែលបានរៀបចំនៅ True Icon Hall ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន គ្រុប មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជា "ស្ថាប័នការងារដែលល្អបំផុតនៅអាស៊ី" ២ឆ្នាំជាប់ៗគ្នាពី HR Asia និងទទួលបានពានរង្វាន់ពីរធំៗបន្ថែមទៀតជាលើកដំបូងក្នុងឆ្នាំ ២០២៤ ដែលពានរង្វាន់នោះរួមមាន “ស្ថាប័នការងារដែលមានការយកចិត្តទុកដាក់ចំពោះបុគ្គលិកបំផុត” និង “ស្ថាប័នការងារដែលមាននិរន្តរភាព”។
This is the highlight of our management and teams journey to HR Asia Best Companies to Work for in Asia 2024 at True Icon Hall in Bangkok, Thailand. Next Generation Group has been honored as one of the winners of the prestigious HR Asia Best Companies to Work for in Asia award for two consecutive years, along with two more prestigious recognitions as the Most Caring Company and Sustainable Workplace Awards in 2024.
#LifeAtNG #BestCompanyToWorkForInAsia #MostCaringCompany #SustainableWorkplace #NextGenerationGroup
Life at NG
ជាកិត្តិយសមួយសម្រាប់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប្យ៊ូសិន ឯ.ក ដែលត្រូវទទួលស្គាល់ដោយ អគ្គនាយកដ្ឋាន ពន្ធដារ ជាក្រុមហ៊ុនដែល អនុលោមតាមពន្ធដោយទទួលបាន វិញ្ញាបនបត្រ "មាស" អនុលោមភាពសារពើពន្ធ ២ឆ្នាំជាប់គ្នា ២០២៤ ២០២៥ ។
This is such an honor for Next Generation Distribution Co., Ltd. to be recognized by General Department of Taxation (GDT) as a Tax Compliance Company by receiving "Gold" Certificate of Tax Compliance with a 2-year validity from 2024 and 2025.
#LifeAtNG
Social Responsibility
តោះយើងចូលរួមប្រារព្ធ ទិវានៃក្តីស្រឡាញ់តាមរយៈការចែករំលែកសេចក្ដីស្រឡាញ់ និងជួយសង្គ្រោះជីវិត!
ក្រុមហ៊ុន ណិកស៍ ជេនើរេសិន គ្រុប បានរៀបចំកម្មវិធី ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ “Distribute Love - Save Life Edition" នៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2024 នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា រាជធានីភ្នំពេញ។
តាមរយៈឆន្ទះ និងការស្ម័គ្រចិត្ត បុគ្គលិករបស់យើងបានចូលរួមបរិច្ចាគឈាមដើម្បីឆ្លើយតបទៅនឹងគុណតម្លៃវប្បធម៌ចែករំលែករបស់យើង ក៏ដូចជាចូលរួមក្នុងការជួយសង្រោះដល់កុមារផងដែរ។
This Valentine’s Day, let's celebrate by spreading LOVE and saving LIVES!
Next Generation Group organized the blood donation event "Distribute Love - Save Life Edition," on February 14th, 2024 at Kantha Bopha Children Hospital in Phnom Penh!
Driven by compassion and a desire to make a difference, our amazing employees at Next Generation Group rolled up their sleeves and donated life-saving blood, potentially impacting countless lives, especially children who needed.
#LifeAtNG #GivingBackWithNG #DistributeLOVE #SaveLifeEdition
Life at NG
ពួកយើងពិតជាមានមោទនភាពដែលក្រុមហ៊ុន ណិកស៍ ជេនើរេសិន គ្រុប ត្រូវបានជ្រើសរើស និងត្រូវបានទទួលស្គាល់ជា "ស្ថាប័នការងារដែលល្អបំផុតនៅអាស៊ី" ដោយ HR Asia ក្នុងឆ្នាំ 2023!
ការទទួលស្គាល់នេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតបរិយាកាសការងារដែលពោរពេញទៅដោយភាពវិជ្ជមាន និងការលើកទឹកចិត្តដល់បុគ្គលិករបស់យើងផងដែរ។
Next Generation Group is proud to be selected as the winner for the "Best Company to Work for in Asia" award by HR Asia in 2023!
We are thrilled to be attending the prestigious event at One World Hotel, Malaysia. This recognition is a testament to our commitment to creating a positive and rewarding work environment for our employees.
We wouldn't be here without our incredible team!
#LifeAtNG
Life at NG
On November 16th, Next Generation Distribution embarked on a "New Journey" at the inspiring landmark of Cambodia in Siem Reap Province with our "Line of Sight 2024" workshop.
This event brought together employees from across all departments to celebrate our incredible achievements in 2023 and look towards the future with a clear vision and a shared understanding of our strategic direction for 2024.
#LifeAtNG #LearningAtNG
Life At NG
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងបិណ្ឌទី១៣ ថ្នាក់ដឹកនាំ និង បុគ្គលិក ទាំងអស់របស់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បាននាំយកចង្ហាន់ និង តេយ្យទាន ព្រមទាំងបរិក្ខារផ្សេងៗ ទៅកាន់វត្ត សុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) ដែលមានទីតាំងនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីរាប់បាត្រ និងប្រគេនព្រះសង្ឃ សូមអនុមោទនាបុណ្យដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ផងដែរ។
ក៏សូមជូនពរបងប្អូនរាល់ការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ សូមជួបតែសេចក្តីសុខសប្បាយ និងសុវត្ថិភាពទាំងទៅទាំងមក សូមអរគុណ។
#LifeAtNG #GivingBackAtNG
Social Responsibility
ការផ្តល់ត្រលប់ទៅអោយសហគមន៍វិញគឺជាទំនួលខុសត្រូវរបស់ ណិកស៍ ជេនើរេសិន ពីព្រោះយើងជឿជាក់ថាការរីកចម្រើនរបស់យើងកើតចេញពីការជួយអោយអ្នកដទៃរីកចម្រើនដូចគ្នា។ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយនឹង ស្ថានីយ៍ទូរទស្សន៍ PNN ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នៅមជ្ឈមណ្ឌលមែកឈើ។ ព្រឹត្តិការណ៍ដ៏រីករាយនេះមានសកម្មភាពជាច្រើនដូចជាការបង្ហាញទេពកោសល្យ សកម្មភាពសប្បាយៗ ការលេងហ្គេមកម្សាន្ត និងការបរិភោគអាហារឆ្ងាញ់ៗផងដែរ។
Giving back to the community is NG’s responsibility because believe that we rise by lifting others. We're excited to partner with PNN TV Channel to organize the charity event at the Branch Centre. This enthusiastic event featured various activity including talent show, fun activity and game and delicious food.
Life at NGD
ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកៀកចូលមកដល់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានប្រារព្ធពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។ សូមគោរពជូនពរ បរវរសួស្តីសិរីមង្គល និងវិបុលសុខ មហាប្រសើរចូរកើតមានដល់ សមាជិកក្រុមគ្រួសារ ណិកស៍ ជេនើរេសិនទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ!
For the up coming Khmer New Year Ceremony, Next Generation Distribution held a monk blessing ceremony on March 29, 2023 as part of our tradition. We wish all Next Generation’s leadership team, employees, and business partners a good luck and prosperity.
#LifeatNG
Learning at NG
ការរៀនសូត្រឥតឈប់ឈរគឺជាសសៃឈាមនៃក្រុមហ៊ុន ណិកស៍ ជេនើរេសិន។
នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "មូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ និងការដឹកនាំក្រុម" ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងវប្បធម៌នៃការសិក្សា ក៏ដូចជាលើកទឹកចិត្តបុគ្គលិករបស់យើងដែលមានតួនាទីដឹកនាំក្រុមឱ្យប្រកាន់យកនូវឥរិយាបទនៃភាពជាអ្នកដឹកនាំដ៏សមស្របមួយ ដែលជួយជំរុញអោយក្រុមការងារមានកម្លាំងចិត្តក្នុងការអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាព។
Learning is the heart of our organization.
On 07 March 2023, Next Generation Distribution organized the “Introduction to Leadership and Supervision” training for the 2nd Intake as part of our leadership development program at NG’s Training Center. The purpose of this training is to reinforce the learning culture as well as to encourage our employee to adopt an appropriate leadership behavior to foster their team motivation and performance.
#LifeAtNG #LearningAtNG
Life at NG
ឆ្នាំ ២០២២ គឺជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន។ ដើម្បីសរុបពីសមិទ្ធិផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ ក៏ដូចជាបង្ហាញគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២៣ ពួកយើងបានរៀបចំ សន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២២ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៣ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។
សន្និសីទនេះគឺជាការប្រមូលផ្តុំដ៏ធំបំផុតប្រចាំឆ្នាំដែលបានចូលរួមដោយបុគ្គលិករបស់ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិននៅទូទាំងប្រទេស។
2022 was a flourishing year for Next Generation Distribution. To highlight the 2022 key milestone as well as the 2023 strategic goal, NG has organized the Sale Conference on 29th December 2022.
This monumental conference was the biggest gathering which was participated by NG’s employee nation wide.
#LifeAtNG
Life at NG
ការជួបជុំដ៏ធំប្រចាំឆ្នាំរបស់បុគ្គលិកនៃ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន សម្រាប់សន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២៤ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៥ ដែលបានរៀបចំឡើងនៅថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៥ ត្រូវបានបញ្ចប់ ប៉ុន្តែកម្មវិធីរបស់យើងមិនទាន់បានបញ្ចប់នោះទេ។ ឥឡូវនេះ គឺដល់ពេលដែលសប្បាយរីករាយវិញម្តង។
ទន្ទឹមនឹងសន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២៤ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៥ យើងក៏ឆ្លៀតយកឱកាសនេះដើម្បីរៀបចំ កម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២៤ ក្រោមប្រធានបទ "SHANGHAI NIGHT"។ បរិយាកាសជារួមនៃកម្មវិធីជប់លៀងប្រចាំឆ្នាំ ២០២៤ នេះបានបង្កើតភាពរស់រវើក ចម្រុះពណ៌ និងភាពសប្បាយរីករាយ ដែលបានបង្ហាញតាមរយៈស្នាមញញឹមរបស់បុគ្គលិករបស់យើង។
តើបុគ្គលិករបស់យើងអាចរីករាយរីករាយជាមួយនឹងពេលវេលានេះដោយរបៀបណា? ដោយសារតែបែបបទនៃការប្រតិបត្តិការងារនៅ ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន គឺ “Work Hard and Play Harder”។
The monumental gathering for Sale Conference is over, but it is not the end. Now, it is time to enjoy.
Along with the sale conference, we also take this opportunity to celebrate our Annual Staff Party for 2024 under the theme “ SHANGHAI NIGHT“. The vibe of our party create a vibrant, lively , and joyful moment that could be told through the smile of our employee.
How can we enjoy this moment? Because the way of working at NG is “Work Hard and Play Harder“.
Life at NG
នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានរៀបចំសិក្ខាសាលា Line of Sight ប្រចាំឆ្នាំ ២០២៥ នៅ សណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ។ ព្រឹត្តិការណ៍នេះគឺជាពេលមួយដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផលដ៏អស្ចារ្យ ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បុគ្គលិកនៅក្នុងរយៈពេលមួយឆ្នាំកន្លងមក។ សិក្ខាសាលានេះក៏ពង្រឹងនូវចក្ខុវិស័យរួមរបស់យើង កិច្ចសហការ និងធានាថាបុគ្គលិកទាំងអស់ទទួលបាននូវការតម្រង់ទិសពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅរបស់យើងសម្រាប់ឆ្នាំ២០២៥។
On December 10th, 2024, Next Generation Distribution organized the Annual Line of Sight Workshop 2025 at Raffles Hotel Le Royal Phnom Penh. This event was a moment to reflect on our incredible achievements, powered by the dedication and commitment of our employee. This workshop also reinforce our shared vision, empowered collaboration, and ensured that every team member is on the same page as we move toward achieving our goals.
Life at NG
អបអរសាទរដល់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន គ្រុប ដែលឈ្នះពានរង្វាន់ធំៗចំនួន ៣ ក្នុងពេលតែមួយពីកម្មវិធី HR Asia Best Companies to Work for in Asia ប្រចាំឆ្នាំ ២០២៤។
ក្រុមហ៊ុន ណិកស៍ ជេនើរេសិន គ្រុប មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជា "ស្ថាប័នការងារដែលល្អបំផុតនៅអាស៊ី" ២ឆ្នាំជាប់ៗគ្នាពី HR Asia និងទទួលបានពានរង្វាន់ពីរធំៗបន្ថែមទៀតជាលើកដំបូងក្នុងឆ្នាំ ២០២៤ ដែលពានរង្វាន់នោះរួមមាន “ស្ថាប័នការងារដែលមានការយកចិត្តទុកដាក់ចំពោះបុគ្គលិកបំផុត” និង “ស្ថាប័នការងារដែលមាននិរន្តរភាព”។
Next Generation Group has been honored as one of the winners of the prestigious HR Asia Best Companies to Work for in Asia award for two consecutive years, along with two more prestigious recognitions as the Most Caring Company and Sustainable Workplace Awards in 2024.
The HR Asia Best Company to Work for in Asia recognizes Next Generation Group as the company with the best HR practices and demonstrates a high level of employee engagement and excellent workplace culture. This incredible honor is a testament to our commitment and inspires us to keep creating an inclusive, engaging, and supportive workplace culture. We're proud to be part of a community that values and celebrates workplace excellence.
#LifeAtNG #BestCompanyToWorkForInAsia #MostCaringCompany #SustainableWorkplace #NextGenerationGroup
Life at NG
ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកៀកចូលមកដល់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានប្រារព្ធពិធី អ៊ិនជីសង្ក្រាន្តនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤។ ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមការងារ និងដៃគូរអាជីវកម្មបានញាំងអោយកម្មវិធីកាន់តែពោរពេញទៅដោយភាពរីករាយ និងស្នាមញញឹមដោយការចូលរួមកម្សាន្តក្នុងកម្មវិធី អ៊ិនជីសង្ក្រាន្ត ដែលមានដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្ត និងសម្មភាពជាច្រើនទៀត។
For the upcoming Khmer New Year Ceremony, Next Generation Distribution held NG Sangkran on April 02, 2024 as part of our Khmer tradition. With the participation of our top management, employees and business partners, the event was filled with fun and enthusiasm by our activities including Khmer traditional games, dancing and many more activities.
Life at NG
ការជួបជុំដ៏ធំប្រចាំឆ្នាំរបស់បុគ្គលិកនៃ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន សម្រាប់សន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២៣ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៤ ដែលបានរៀបចំឡើងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ត្រូវបានបញ្ចប់ ប៉ុន្តែកម្មវិធីរបស់យើងមិនទាន់បានបញ្ចប់នោះទេ។ ឥឡូវនេះ គឺដល់ពេលដែលសប្បាយរីករាយវិញម្តង។
ទន្ទឹមនឹងសន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២៣ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៤ យើងក៏ឆ្លៀតយកឱកាសនេះដើម្បីរៀបចំ កម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២៣ ក្រោមប្រធានបទ "NG SPIRIT Night’s"។ បរិយាកាសជារួមនៃកម្មវិធីជប់លៀងប្រចាំឆ្នាំ ២០២៣ នេះបានបង្កើតភាពរស់រវើក ចម្រុះពណ៌ និងភាពសប្បាយរីករាយ ដែលបានបង្ហាញតាមរយៈស្នាមញញឹមរបស់បុគ្គលិករបស់យើង។
តើបុគ្គលិករបស់យើងអាចរីករាយរីករាយជាមួយនឹងពេលវេលានេះដោយរបៀបណា? ដោយសារតែបែបបទនៃការប្រតិបត្តិការងារនៅ ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន គឺ “Work Hard and Play Harder”។
The monumental gathering for Sale Conference is over, but it is not the end. Now, it is time to enjoy.
Along with the sale conference, we also take this opportunity to celebrate our Annual Staff Party for 2023 under the theme “ NG SPIRIT Night’s“. The vibe of our party create a vibrant, lively , and joyful moment that could be told through the smile of our employee.
How can we enjoy this moment? Because the way of working at NG is “Work Hard and Play Harder“.
#LifeAtNG
Life at NG
ចូលរួមអបអរសាទរទៅកាន់បុគ្គលិកដែលទទួលបានជ័យលាភីក្នុងកម្មវិធី Acceleration Program សមិទ្ធផលដ៍អស្ចារ្យ មួយនេះកើតចេញពី ការខិតខំប្រឹងប្រែង ការបង្ហាញសមត្ថិភាព និងការតាំងចិត្តដ៍អស្ចារ្យដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមយកជ័យជំនះក្នុងកម្មវិធីមួយនេះ។
កម្មវិធី Acceleration Program នេះមានការចូលរួមពីបុគ្គលិកដែលស្ថិតនៅក្នុងនាយកដ្ឋាន លក់ និងចែកចាយជាច្រើននាក់ដែលបានឆ្លងការកាត់នូវការបង្ហាញសមត្ថិភាពនិងការជ្រើសរើសជាច្រើនដំណាក់កាល រហូតដល់ទទួលបានបុគ្គលិកដែលទទួលបានជ័យលាភីទាំង១២រូបចុងក្រោយ។
Join us in congratulating our potential employees who earn the place in our Acceleration Program. Their achievement is the reflection of their commitment, contribution, and willingness to stretch themselves during the competition.
This Acceleration Program is participated by our employees from the Trade and Distribution Department. They have been through many stages of selection and competition. Finally, we have found our top 12 employees from this program.
#LifeAtNG
Life at NG
រាល់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ ប៉ុន្តែយើងត្រូវសំឡឹងមើលបញ្ហាដោយប្រើផ្នត់គំនិតមួយដ៏ត្រឹមត្រូវ ដូចនេះយើងអាចប្រែក្លាយឧបសគ្គរបស់យើងទៅជាឱកាស និងបញ្ហាទៅជាលទ្ធភាព។
នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន
ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិនឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "មូលដ្ឋានគ្រឹះនៃការដោះស្រាយបញ្ហា" ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍បុគ្គលិករបស់យើង ដើម្បីឱ្យបុគ្គលិករបស់យើងជ្រើសរើសផ្នត់គំនិតដ៏ត្រឹមត្រូវ និងគន្លឺះក្នុងការដោះស្រាយបញ្ហាអោយកាន់តែមានប្រសិទ្ធភាពនៅក្នុងកន្លែងការងារ។
Every problem has a solution, it may sometime just need another perspective. The right perspective can turn our obstacle into opportunity and your problem into possibility.
On 09th October 2023, Next Generation Distribution Co., Ltd organized the training “Introduction to Problem Solving” as part of our employee development to equip our employees with mindset and tools to enhance their problem-solving skill in the workplace.
#LifeAtNG #LearningAtNG
Learning At NG
ការប្រាស្រ័យទាក់ទងនៅកន្លែងធ្វើការគឺជាធាតុដ៏សំខាន់មួយនៅក្នុងភាពជោគជ័យរបស់អាជីវកម្ម។ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិនឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "ការទំនាក់ទំនងដែលមានប្រសិទ្ធភាពនៅកន្លែងការងារ" ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍បុគ្គលិករបស់យើង ដើម្បីឱ្យបុគ្គលិករបស់យើងមានជំនាញ និងគន្លឺះក្នុងការបង្កើនទំនាក់ទំនងរបស់ពួកគេអោយកាន់តែមានប្រសិទ្ធភាពនៅក្នុងកន្លែងការងារ។
Communication in the workplace is an integral element to business success. On 04th August 2023, Next Generation Distribution Co., Ltd organized the training “Effective Workplace Communication” as part of our employee development to equip our employees with skills and tools to enhance their communication in the workplace. #LearninAtNG #LifeAtNG
#LifeAtNG #LearningAtNG
Learning At NG
នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងពេលវេលា " នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងវប្បធម៌នៃការសិក្សាឥតឈប់ឈរ ក៏ដូចជាបង្ហាត់បង្ហាញឱ្យបុគ្គលិករបស់យើងស្វែងយល់អំពីគន្លឹះ និងវិធីសាស្រ្តក្នុងការគ្រប់គ្រងពេលវេលាអោយកាន់តែមានប្រសិទ្ធភាពតាមរយៈការកំណត់អាទិភាព ការរៀបចំកាលវិភាគការងារ និងការធ្វើផែនការដែលប្រកបដោយផលិតភាពខ្ពស់។
Time management training is an essential skill you need to be more productive and effective in all areas of life. On 02 June 2023, Next Generation Distribution organized the “Introduction to Time Management” training at NG’s Training Center. The purpose of this training is to reinforce the learning culture as well as to familiarize our employee with time management tools and techniques to keep the task on track through effective prioritization, scheduling, and planning.
#LifeAtNG #LearningAtNG
#LifeAtNG #LearningAtNG
NG Office Grand Opening
Congratulations on the grand opening of Next Generation’s new head office! On 02 February 2023, Next Generation organized the new office grand opening ceremony which is presided over by our chairman, managing director, leadership team, business partner, employee and guests. The new head office of Next Generation located in Central Car Park (2nd Floor) Unit 2F-01 and 2F-02 Preah Monivong Blvd, Sangkat Wat Phnom, Khan Doun Penh, Phnom Penh.
#LifeAtNG
Learning at NG
បុគ្គលិកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្រុមហ៊ុន ដូច្នេះ យើងបានចាត់ទុកសុវត្ថិភាពរបស់និយោជិតជាអាទិភាពចម្បងរបស់យើង។ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "មូលដ្ឋានគ្រឹះនៃការសង្គ្រោះបឋម" នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការបំពាក់ជំនាញសង្គ្រោះបឋមដល់គណៈកម្មាធិការសុវត្ថិភាព និងក្រុមឆ្លើយតបទៅនឹងករណីអាសន្ន របស់យើង ដែលជាជំនាញដែលមានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិតដ៏នៅក្នុងអំឡុងពេលដែលមានហេតុការអាសន្នដែលអាចកើតឡើងដោយយថាហេតុ។
Our employees are our valuable asset; therefore, we put our employees’ safety at the top priority. On 13 January 2023, Next Generation Distribution organized “The Basic First Aid Training” at NG’s Training Center. The purpose of this training is to equip our safety committee as well as emergency response team to perform the first aid which is an important life saver during the event of emergence.
#LifeAtNG #LearningAtNG
Life at NG
On 09 December 2022, Next Generation Distribution organized the Line of Sight 2023 Workshop. The purposes of this event are to celebrate the 2022 milestones as well as to keep NG employees across departments on the same page on the strategic goal under the theme “One Family One Goal”.
#LifeAtNG
Learning at NG
អ្នកដឹកនាំក្រុមបានដើរតួយ៉ាងសំខាន់ក្នុងការបកប្រែទិសដៅអាជីវកម្មទៅជាផែនការសកម្មភាពសម្រាប់សមាជិកក្រុម ដូច្នេះសមាជិកក្រុមអាចបន្តអនុវត្តផែនការសកម្មភាពនោះដើម្បីជំរុញអោយមានលទ្ធផលខ្ពស់ទៅដល់អាជីវកម្ម។ ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន ឯ.ក យើងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "ការទំនាក់ទំនងនៅកន្លែងធ្វើការសម្រាប់អ្នកដឹកនាំក្រុម" ដើម្បីផ្តល់ជាជំនួយឱ្យបុគ្គលិករបស់យើងទទួលបាននូវជំនាញ និងអាកប្បកិរិយាក្នុងការលើកកម្ពស់ និងជំរុញការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងស្ថាប័ន។
Team Leader plays an important role in translating business direction into action plan to the team members so that the team could further execute the action plan to drive the business result. As part of our NG Leadership Development Program, we have organized a training course “Workplace Communication for Team Leaders” to equip our employees with skill and attitude in promoting and fostering effective communication in the organization.
#LearningAtNG
Life at NG
Leadership knows no gender, only determination. This Women’s Rights Day, we held a powerful session on Breaking Barriers: Women in Leadership, featuring inspiring stories from our Managing Director and HR Director who shared their experiences as women in leadership and their challenges. Their stories remind us that every step forward paves the way for more women to rise.
Life at NG
ឆ្នាំ ២០២៤ គឺជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន។ ដើម្បីសរុបពីសមិទ្ធិផលដែលសម្រេចបានក្នុងឆ្នាំ ២០២៤ ក៏ដូចជាបង្ហាញគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២៥ ពួកយើងបានរៀបចំ សន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២៤ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥។ សន្និសីទនេះគឺជាការប្រមូលផ្តុំដ៏ធំបំផុតប្រចាំឆ្នាំដែលបានចូលរួមដោយបុគ្គលិករបស់ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិននៅទូទាំងប្រទេស។
2024 was a flourishing year for Next Generation Distribution. To highlight the 2024 key milestone as well as the 2025 strategic goal, NG has organized the Sale Conference on 10th January 2025.
This monumental conference was the biggest gathering which was participated by NG’s employee nation wide..
Social Responsibility
នៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2024 ក្រុមហ៊ុន Next Generation Group បានរៀបចំកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ ចែករំលែកក្តីស្រឡាញ់ពីអ៊ិនជី ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលកុមារកំព្រាព្រៃជុំ។ កម្មវិធីនេះមិនត្រឹមតែជាការចូលរួមតែគ្រាមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាការគាំទ្រដ៏មានអត្ថន័យចំពោះកុមារដ៏អស្ចារ្យរបស់យើង។ ពួកយើងពិតជាមានពេលវេលាដ៏កក់ក្តៅក្នុងការចំណាយពេលវេលាជាមួយកុមារក្នុងការបង្កើតសកម្មភាពដែលពោរពេញទៅដោយភាពសប្បាយរីករាយ ការជួបជុំអាហារថ្ងៃត្រង់ដ៏កក់ក្តៅ និង ការបរិច្ចាគនូវសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ជាច្រើនមុខទៀតដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ រាល់ស្នាមញញឹមនៅក្នុងកម្មវិធីបានរំលឹកយើងថា ការចែករំលែកកគឺជាអំណោយដ៏អស្ចារ្យបំផុត!
ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ដៃគូរអជីវកម្ម និងអ្នកឧបត្ថម្ភរបស់យើងដែលក្នុងនោះរួមមាន De Boat, Kobe Teppan Yaki, Sushi Tei, HL Nakara Import Export, Smart Axiata, Jusu Healthy Bar, Samut Market, CK Development & Investment, BRONX Technology, Dynamic Network Logistic សម្រាប់ការចូលរួមចំណែកដ៏មានអត្ថន័យក្នុងការធ្វើអោយកម្មវិធីនេះកើតឡើងបាន។
On November 1st, 2024, Next Generation Group organized our charity event so called “Distribute Love by NG” at Preychum Orphanage Center. We shared not just moments, but meaningful support with the amazing children. From fun-filled activities to heartwarming lunch gatherings,
topped off with essential donation to support their daily needs – every smile reminded us that giving is the greatest gift of all!
A heartfelt thank you to our partners and sponsors including De Boat, Kobe Teppan Yaki, Sushi Tei, HL Nakara Import Export, Smart Axiata, Jusu Healthy Bar, Samut Market, CK Development & Investment, BRONX Technology, Dynamic Network Logistic for making this event possible.
Learning at NG
បុគ្គលិកជួរមុខគឺជាសសៃឈាមដ៏សំខាន់នៃអាជីវកម្មរបស់ ណិកស៍ ជេនើរេសិន។
នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិនឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "TE & TME Essential" ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិករបស់យើង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញអោយបុគ្គលិករបស់យើងជ្រើសរើសយកផ្នត់គំនិតដ៏សមស្របក្នុងការបំពេញការងារ ក៏ដូចជា អភិវឌ្ឍបន្ថែមនូវជំនាញក្នុងការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
Our field force is the backbone of our business.
On 09th August 2024, Next Generation Distribution Co., Ltd organized the training “TE Essential” as part of our employee development to equip our employees with mindset and skill to enhance the field force and territory management.
#Learning #LifeAtNG
Life at NG
ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកៀកចូលមកដល់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានប្រារព្ធពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី នៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤។
សូមគោរពជូនពរ បរវរសួស្តីសិរីមង្គល និងវិបុលសុខ មហាប្រសើរចូរកើតមានដល់ សមាជិកក្រុមគ្រួសារ ណិកស៍ ជេនើរេសិនទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ!
For the up coming Khmer New Year Ceremony, Next Generation Distribution held a monk blessing ceremony on April 02, 2024 as part of our tradition.
We wish all Next Generation’s leadership team, employees, and business partners a good luck and prosperity.
Life at NG
ឆ្នាំ ២០២៣ គឺជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន។ ដើម្បីសរុបពីសមិទ្ធិផលដែលសម្រេចបានក្នុងឆ្នាំ ២០២៣ ក៏ដូចជាបង្ហាញគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២៤ ពួកយើងបានរៀបចំ សន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២៣ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៤ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣។
សន្និសីទនេះគឺជាការប្រមូលផ្តុំដ៏ធំបំផុតប្រចាំឆ្នាំដែលបានចូលរួមដោយបុគ្គលិករបស់ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិននៅទូទាំងប្រទេស។
2023 was a flourishing year for Next Generation Distribution. To highlight the 2023 key milestone as well as the 2024 strategic goal, NG has organized the Sale Conference on 29th December 2023.
This monumental conference was the biggest gathering which was participated by NG’s employee nation wide.
#LifeAtNG
Life at NG
អបអរសាទរដល់ក្រុមហ៊ុន ណិកស៍ ជេនើរេសិន គ្រុប ដែលត្រូវបានទទួលស្គាល់ជា ស្ថាប័នការងារដែលល្អបំផុតនៅអាស៊ី ដោយ HR Asia!
We are honored to announce that Next Generation Group has been recognized as the Best Company to Work for in Asia by HR Asia!
The HR Asia Best Company to Work for in Asia recognizes Next Generation Group as the companies with the best HR practices and demonstrates a high level of employee engagement and excellent workplace cultures. This incredible honor is a testament to our incredible team members who bring their passion, dedication, and creativity to work every day. We are committed to fostering the culture of innovation, collaboration, and growth. We're proud to be part of a community that values and celebrates workplace excellence.
#LifeAtNG
Social Responsibility
ការផ្តល់ឱ្យចេញពីបេះដូងគឺជាការបង្ហាញពីសេចក្តីស្រឡាញ់ និងការចែករំលែក។
ក្រុមហ៊ុន ណិកស៍ ជេនើរេសិន មានសេចក្តីសោមនស្សរីករាយក្នុងការ រៀបចំកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ "ចែករំលែកក្តីស្រលាញ់" នៅមណ្ឌលកុមារកំព្រាភូមិខៃស៍។ ពួកយើងពិតជាមានពេលវេលាដ៏កក់ក្តៅក្នុងការចំណាយពេលវេលាជាមួយកុមារ ក្នុងការលេងហ្គេមកម្សាន្ត ចូលរួមក្នុងសកម្មភាពសប្បាយៗ និងការបរិភោគអាហារឆ្ងាញ់ៗផងដែរ។
ពួកយើងនិងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌បែបនេះបន្ថែមទៀតនាពេលអនាគត ដើម្បីបន្តចែករំលែកសេចក្តីស្រឡាញ់ និងផ្តល់ការគាំទ្រដល់អ្នកដែលត្រូវការជំនួយ។
Genuine giving from the heart is an expression of love and sharing.
Next Generation is thrilled to share that we recently celebrated our “Distribute Love” charity event at Phum Khai Orphanage Center. We had such a wonderful time spending the day with the children, playing games, having fun activities, and enjoying delicious lunch together.
We look forward to host more charity events like this in the future to continue spreading love and support to those in need.
#LifeAtNG #GivingBackAtNG
Learning At NG
អ្នកដឹកនាំដ៏អស្ចារ្យម្នាក់ មានសម្ថភាពក្នុងការបណ្តុះអ្នកដឹកនាំកាន់តែច្រើន។
នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "ជំនាញបង្វឹក និង បណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំក្រុម" នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងវប្បធម៌នៃការសិក្សាឥតឈប់ឈរ ក៏ដូចជាលើកទឹកចិត្តបុគ្គលិករបស់យើងដែលមានតួនាទីដឹកនាំក្រុមឱ្យប្រកាន់យកនូវផ្នត់គំនិត និងវិធីសាស្ត្រដ៏សមស្របក្នុងការបង្វឹក និងរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់ក្រុមការងារដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍ និងរីកចម្រើនរបស់បុគ្គលិក។
Great Leaders Create More Leaders. On 07 July 2023, Next Generation Distribution organized the “Coaching and Training Skills for Team Leader” training at NG’s Training Center. The purpose of this training is to reinforce the learning culture as well as to equip our employees with appropriate mindset and tools to conduct team coaching and training sessions with direct reports as part of employee development.
Life at NGD
ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកៀកចូលមកដល់ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន បានប្រារព្ធពិធី អ៊ិនជីសង្ក្រាន្តនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។ ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមការងារ និងដៃគូរអាជីវកម្មបានញាំងអោយកម្មវិធីកាន់តែពោរពេញទៅដោយភាពរីករាយ និងស្នាមញញឹមដោយការចូលរួមកម្សាន្តក្នុងកម្មវិធី អ៊ិនជីសង្ក្រាន្ត ដែលមានដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្ត និងសម្មភាពជាច្រើនទៀត។
For the upcoming Khmer New Year Ceremony, Next Generation Distribution held NG Sangkran on March 29, 2023 as part of our Khmer tradition. With the participation of our top management, employees and business partners, the event was filled with fun and enthusiasm by our activities including Khmer traditional games, dancing and many more activities.
Life at NG
ការប្រមូលផ្ដុំដ៏ធំប្រចាំឆ្នាំរបស់បុគ្គលិកនៃ ក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន សម្រាប់សន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២២ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៣ ដែលបានរៀបចំឡើងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ត្រូវបានបញ្ចប់ ប៉ុន្តែកម្មវិធីរបស់យើងមិនទាន់បានបញ្ចប់នោះទេ។ ឥឡូវនេះ គឺដល់ពេលដែលសប្បាយរីករាយវិញម្តង។
ទន្ទឹមនឹងសន្និសិទស្តីពីការសម្រេចលទ្ធផលឆ្នាំ ២០២២ និង ការកំណត់ទិសដៅក្នុងឆ្នាំ ២០២៣ យើងក៏ឆ្លៀតយកឱកាសនេះដើម្បីរៀបចំ កម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំសម្រាប់ឆ្នាំ 2022 ក្រោមប្រធានបទ "នៅលើឆ្នេរខ្សាច់"។ បរិយាកាសជារួមនៃកម្មវិធីជប់លៀងប្រចាំឆ្នាំ ២០២២ នេះបានបង្កើតភាពរស់រវើក ចម្រុះពណ៌ និងភាពសម្បាយរីករាយ ដែលបានបង្ហាញតាមរយៈស្នាមញញឹមរបស់បុគ្គលិករបស់យើង។
តើបុគ្គលិករបស់យើងអាចរីករាយរីករាយជាមួយនឹងពេលវេលានេះដោយរបៀបណា? ដោយសារតែបែបបទនៃការប្រតិបត្តិការងារនៅ ណិកស៍ ជេនើរេសិន ឌីស្រ្ទីប៊្យូសិន គឺ “Work Hard and Play Harder”។
The monumental gathering for Sale Conference is over, but it is not the end. Now, it is time to enjoy.
Along with the sale conference, we also take this opportunity to celebrate our Annual Staff Party for 2022 under the theme “ On the Beach“. The vibe of our party create a vibrant, lively , and joyful moment that could be told through the smile of our employee.
How can we enjoy this moment? Because the way of working at NG is “Work Hard and Play Harder“.
#LifeAtNG
Learning at NG
បុគ្គលិករបស់យើងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើង។ ដើម្បីធានាថាបុគ្គលិករបស់យើងដែលបើកបរយាន្តយន្តនៅលើដងផ្លូវទទួលបានជំនាញ និងឥរិយាក្នុងការបើកបរប្រកបដោយការការពារ យើងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី "ការបើកបរប្រកបដោយការការពារ" ដល់បុគ្គលិករបស់យើង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិករបស់យើងនៅគ្រប់តំបន់ទូទាំងប្រទេសនៅក្នុងខែមិថុនានេះ។
Our employees are our valuable asset. To ensure that our employees are equipped with skills and behavior in driving defensively, we have organized the “Defensive Driving Training” for our employees countrywide in June 2022.
#LearningAtNG